អំពីយើង

ដាយអឹមិន ឡាក់គី អេស៊ា ខូអិលធីឌី (ឌីអិលអេ) គឺជាក្រុមហ៊ុនដែលចុះ​បញ្ជីស្របតាមច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ ជាងមួយទសវត្សនៃដំណើរការរបស់ខ្លួន ឌីអិលអេ បានបង្កើន​សក្ដានុពល​របស់​ខ្លួន​តាមរយៈ​ការពង្រីក​បណ្ដាញ​ដៃគូពាណិជ្ជកម្ម និងបន្តរការផ្ដល់សេវាកម្មប្រកបដោយទំនុកចិត្ត និង​គុណភាព​​ទៅកាន់អតិថិជនរបស់ខ្លួន ទាំងអតិថិជនជាតិ និងអន្តរជាតិ។

ឌីអិលអេ ប្ដេជ្ញាក្នុងការបម្រើសេវាដល់អតិថិជនក្នុងការប្រឹក្សាយោបល់ផ្នែកពាណិជ្ជកម្ម ជំនួញ វិនិយោគ សម្បទានដីសេដ្ឋកិច្ច តំបន់អភិវឌ្ឍន៍ពិសេស អចលនទ្រព្យ ពន្ធដារ ហិរញ្ញវត្ថុ កសិកម្ម ឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម ដោយស្របទៅតាមទិដ្ឋភាពច្បាប់ និងស្ថានភាពពាណិជ្ជកម្ម ប្រកបទៅដោយភាពជឿជាក់ និងធនធានមនុស្សពោរពេញទៅដោយបទពិសោធន៍ និងជំនាញច្បាស់លាស់។

ឌីអិលអេ ប្ដេជ្ញាក្នុងការបម្រើសេវាដល់អតិថិជនក្នុងការប្រឹក្សាយោបល់ផ្នែកពាណិជ្ជកម្ម ជំនួញ វិនិយោគ សម្បទានដីសេដ្ឋកិច្ច តំបន់អភិវឌ្ឍន៍ពិសេស អចលនទ្រព្យ ពន្ធដារ ហិរញ្ញវត្ថុ កសិកម្ម ឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម ដោយស្របទៅតាមទិដ្ឋភាពច្បាប់ និងស្ថានភាពពាណិជ្ជកម្ម ប្រកបទៅដោយភាពជឿជាក់ និងធនធានមនុស្សពោរពេញទៅដោយបទពិសោធន៍ និងជំនាញច្បាស់លាស់។

បេសកកម្ម

ឌីអិលអេ ប្ដេជ្ញាក្នុងការផ្ដល់សេវាកម្មជូនដល់អតិថិជនដោយត្រឹមត្រូវ ពិតប្រាកដ ច្បាស់លាស់ និងធានាឱ្យបាននូវអត្ថប្រយោជន៍របស់អតិថិជនជាធំ ស្របតាមទិដ្ឋភាពច្បាប់ និងស្ថានភាពជាក់ស្ដែងនៅក្នុងសង្គម។

ទស្សនវិស័យ

ឌីអិលអេ មានទស្សនវិស័យក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជា ស្របទៅតាមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំកម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិ តាមរយៈការពង្រឹង និងលើកកម្ពស់សេដ្ឋកិច្ចក្នុងប្រទេស។

សេវាកម្ម

ឌីអិលអេ មានផ្ដល់សេវាដូចជាការប្រឹក្សាយោបល់ផ្នែកពាណិជ្ជកម្ម ជំនួញ វិនិយោគ សម្បទានដីសេដ្ឋកិច្ច តំបន់អភិវឌ្ឍន៍ពិសេស អចលនទ្រព្យ ពន្ធដារ ហិរញ្ញវត្ថុ កសិកម្ម ឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម។

បទពិសោធន៍ និងបណ្ដាញដៃគូពាណិជ្ជកម្ម

ឌីអិលអេ មានបទពិសោធន៍ក្នុងការប្រឹក្សាយោបល់ និងសម្របសម្រួល រៀបចំឯកសារ​វិនិយោគ​ជូន​ដល់​វិនិយោគិន​​បរទេស ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាលើវិស័យជាច្រើនដូចជា៖ ដីសម្បទានសេដ្ឋកិច្ច ធុរៈកិច្ច កសិកម្ម ធនាគា និងវិស័យផ្សេងៗទៀត ដោយ ឌីអិលអេ ធ្វើការរៀបចំឯកសារផ្លូវច្បាប់ និងស្នើសុំ​អាជ្ញាប័ណ្ណ​ពាក់ព័ន្ធផ្សេងៗ​ទាំងអស់។

ដៃគូសំខាន់របស់យើងរួមមាន៖

  • ក្រុមមេធាវី ឌី អិល អេ ដែលជាក្រុមមេធាវីចុះបញ្ជីស្របច្បាប់ និងមានមេធាវី​ជំនាញៗ និង​មាន​បទពិសោធន៍​លើគ្រប់ទិដ្ឋភាពច្បាប់។
  • ក្រុមហ៊ុន DH3 Group Co., LTD ដែលមានជំនាញលើផ្នែក Exterior, Interior Design; Engineering, ស្ថាបត្យកម្ម និង សំណង់.
  • ក្រុមហ៊ុន JUST ARCHITECTURE ជាក្រុមហ៊ុនស្ថាបត្យកម្មដ៏ធំមួយដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសម៉ាឡេស៊ី និងមានសាខានៅប្រទេសអូស្ត្រាលី និងកម្ពុជា

រចនាសម្ព័ន្ធ

ធនធានមនុស្សសំខាន់ៗ៖

ផ្នែកប្រឹក្សាយោបល់
លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន
– ឯកឧត្ដម ជួប សំអាត ទីប្រឹក្សាពិគ្រោះយោបល់ខាងផ្នែកការងារវិនិយោគ
– លោក សេង សុខុម ទីប្រឹក្សាជាន់ខ្ពស់ខាងផ្នែកហិរញ្ញវត្ថុ និងធនាគា
– លោក ណុច សុខហ៊ាង ទីប្រឹក្សាពិគ្រោះយោបល់ខាងផ្នែកស្ថាបត្យកម្ម
– លោក ឌួង គឹមឡាយ ទីប្រឹក្សាពិគ្រោះយោបល់ខាងផ្នែកកសិកម្ម និងឧស្សាហកម្ម
– លោក ចាន់ វិចិត្រ ជំនួយការអគ្គនាយក
– លោក ឡាយ ពិសី ជាបុគ្គលិកផ្នែកច្បាប់

ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ
លោកស្រី ឡាយ សុធាវី ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ